អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក សៀង ឆាង និង លោកស្រី!

រាជធានីភ្នំពេញ ÷ នាព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួល ភេសជ្ជៈចម្រុះ ចំនួន ៤៧៥កេស ពី លោក សៀង ឆាង និង លោកស្រី ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាប្រយោជន៍ បន្ថែមលើអាហាររូបត្ថម្ភ របស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក សៀង ឆាង និង លោកស្រី ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ភេសជ្ជៈចម្រុះ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *