ក្នុងថ្ងៃកាន់បិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

រាជធានីភ្នំពេញ ÷ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ ក្រុមប្រឹក្សាសង្កាត់ លោកចៅសង្កាត់ លោក លោកស្រីជាប្រធាន អនុប្រធានភូមិ យុវជន ស.ស.យ.ក បាននាំយកបច្ច័យ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ ចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹសគឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី (ហៅវត្តគោករលួស) ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី១២ និងឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នាយទាហាន នាយទាហានរង និង ពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបាន ពលី មរណៈ ក្នុងរយៈកាលកន្លងមក។ ព្រមជាមួយគ្នានោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏មានសទ្ធាបន្ថែម ជូនថវិកាដល់លោកតា លោកយាយ ពុទ្ធបរិស័ទ និង កងកម្លាំងការពារសណ្តាប់ធ្នាប់ព្រមទាំងយុវជនយុវនារី កុមារា កុមារី ដែលបានមកចូលរួមនៅទីនោះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *