ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ ​សន្តិ​បណ្ឌិត ​នេត ​សាវឿន​ អគ្គស្នងការ​នគរ​បាល​ជាតិ ​អញ្ជើញ​ចូល​រួម​​ពិធី​ប្រគល់​-ទទួល​មី​និង​សម្ភារៈ​ផ្សេង​ៗ​ជូន​កងកម្លាំង​តាម​បន្ទាត​ព្រំដែន!!

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃអាទិត្យ ទី១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១​នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួម​ពិធីប្រគល់-ទទួលមី ចំនួន ១៣.០០០កេស ម៉ាស់ ចំនួន ២០០.០០០ម៉ាស់ ផ្លែមៀន ចំនួន ១០តោន និងថវិកា ចំនួន ២០.០០០ដុល្លារ ដើម្បីចែកជូន កងកម្លាំង នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ ដែលឈរ​ជើងនៅ​តាមបន្ទាត់ព្រំដែន ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
សូមជម្រាបថា នៅក្នុងពិធីប្រគល់-ទទួលខាងលើនេះ កងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ទទួលបានមី ចំនួន ៨.០០០កេស ម៉ាស់ ចំនួន ១០០.០០០ម៉ាស់ ផ្លែមៀន ចំនួន ៥តោន និងថវិកា ចំនួន ១០.០០០ដុល្លារ និងកង​កម្លាំង​នគរបាលជាតិ ទទួលបានមី ចំនួន ៥.០០០កេស ម៉ាស់ ចំនួន ១០០.០០០ម៉ាស់ ផ្លែមៀន ចំនួន ៥តោន និងថវិកា ចំនួន ១០.០០០ដុល្លារ៕

ដោយ ៖ ឆាយ ហៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *