កម្លាំង​ជំនាញ​​អាវុធ​ហត្ថ​​រាជធានី​ភ្នំពេញ​​ឃាត់​​ខ្លួន​​ជន​​បរទេស​​ប្រុស​-​ស្រី​​​ចំនួន​​១០៤​នាក់​​សង្ស័យ​​ពាក់​​ព័ន្ធ​​​និង​​​ករណី​​​ចាប់​​ជំរិត​​តាម​​ប្រព័ន្ធ​​អ៊ីន​ធើ​​ណេត​!!!

រាជធានីភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញឡោមព័ទ្ធទីតាំងខុនដូមួយកន្លែង ឃាត់ខ្លួនជន​បរទេសប្រុស-ស្រី​ចំនួន១០៤នាក់  សង្ស័យពាក់ព័ន្ធ​និង​ករណីចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណេត ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជា​មួយ​កម្លាំង​កងរាជអាវុធហត្ថខណ្ឌចំការមន ចុះឡោមព័ន្ធ ទីតាំងខុនដូមួយកន្លែង នៅរសៀលថ្ងៃទី ២១ ខែសីហា ទីតាំងស្ថិត​នៅតាម​បណ្ដោយផ្លូវ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
បច្ចុប្បន្នជនសង្ស័យដែលជាជនបរទេសសរុបមួយ១០៤នាក់មានទាំងស្រីនិងប្រុសត្រូវបានកម្លាំងកងរាជអាវុធហត្ថ បញ្ចូនមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ ៖ ឆាយ ហៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *