អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបុរសម្នាក់ ករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍

ខេត្តកំពង់ឆ្នាំង ÷ ក្រោមការណែនាំពី ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ១៦.៣០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានអ.ហ ក្រុងកំពង់ឆ្នាំង ចំនួន០៥នាក់ សហការជាមួយកម្លាំង អ.ហ ស្រុក បរិបូណ៍ចំនួន ០២នាក់សរុបចំនួន០៧ នាក់ រថយន្ត០២គ្រឿង ម៉ូតូចំនួន០១គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ត្រី អុឹម លីអុីម មេបញ្ជាការកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

លទ្ធផល ឃាត់ខ្លួន ជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ ផូ ផល្លា ភេទប្រុស អាយុ២៧ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដកហូតវត្ថុតាងរួមមាន៖ -ម្សៅក្រាមពណ៍សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន ០២កញ្ចប់ (០១កញ្ចប់តូច និង ០១កញ្ចប់ធំ) ទម្ងន់៤.៣៩ក្រាម(ថ្លឹងទាំងថង់វេចខ្ចប់) -ទូរស័ព្ទដៃ ចំនួន០១ គ្រឿង បច្ចុប្បន្នបញ្ជូនសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ÷ ឆាយ ហៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *