ពិធីសំណេះសំណាល​ និងចែកគ្រឿងឧបភោគ បរិភោគជូនដល់ក្រុមការងារចម្រុះអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផល​ និងចុះត្រួតពិនិត្យស្ថានភាពបទល្មើសជលផល​ នៅភូមិសាស្ត្រខេត្តសៀមរាប

ខេត្តសៀមរាប ÷ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ លោក​ ប្រាក់ សោភ័ណ​ អភិបាលរងខេត្ត​ និងជាអនុប្រធានអចិន្រ្តៃយ៍​ក្រុមការងារពិនិត្យស្រាវជ្រាវ​ និងបង្រ្កាបបទល្មេីសជលផលក្នុងភូមិសាស្រ្តខេត្តសៀមរាប​ តំណាងឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធាន​​ក្រុមការងារពិនិត្យស្រាវជ្រាវ​ និងបង្រ្កាបបទល្មេីសជលផលក្នុងភូមិសាស្រ្តខេត្តសៀមរាប​ បានចូលរួមក្នុងពិធីសំណេះសំណាល​ និងចែកគ្រឿងឧបភោគ បរិភោគជូនដល់ក្រុមការងារចម្រុះអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផល(រដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអន្តរាគមន៍អគ្គស្នងការនគរបាលជាតិ)ប្រចាំការនៅចំណុចកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប​ ដែលបានយាមនៅកន្លែងអតីតអភិរក្សឡូត៍នេសាទលេខ៤ និងចុះត្រួតពិនិត្យស្ថានភាពបទល្មើសជលផល​ នៅក្នុងភូមិសាស្រ្ត​សៀមរាប​ ក្រោមការដឹកនាំរបស់​ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជេីញចូលរួមពីសំណាក់​ លោក​ ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក​ នាយ នាយរងខណ្ឌ នាយផ្នែក នាយសង្កាត់រដ្ឋបាលជលផល លោក ប្រធាន អនុប្រធានរដ្ឋបាលជលផល លោក អធិការ​ នៃអគ្គាធិការដ្ឋានលោក អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិ​ លោក​ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងលោក​ ប្រធានការិយាល័យផលិតកម្ម​ និងបសុព្យាបាលខេត្តសៀមរាប។

ក្នុងពិធីសំណេះសំណាលនេះ​ ក្រុមការងារចម្រុះអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលទទួលបានសម្ភារជាគ្រឿងឧបភោគបរិភោគមួយចំនួនដូចខាងក្រោម៖

១-អង្ករចំនួន​ ៤ការ៉ុង

២-ប្រេងម៉ាស៊ូតចំនួន​ ៥០០លីត្រ

៣-សាច់ជ្រូកចំនួន​ ៦គីឡូក្រាម

៤-មីចំនួន​ ៧កេស

៥-សាច់មាន់ចំនួន​ ៥០គីឡូក្រាម

៦-ពងមាន់ចំនួន​ ៣០០គ្រាប់

៧-ទឹកសុទ្ធចំនួន​ ៨០យួរ

៨-បន្លែចំរុះ៕

យោង #រដ្ឋបាលខេត្តសៀមរាប

You might like

Leave a Reply

Your email address will not be published. Required fields are marked *