ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ របស់ភូមិ រមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមធ្វើការជូនដំណឹង ស្តីពី ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ របស់ភូមិ រមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រយ:ពេល ១៥ ថ្ងៃ (ចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២១ ដោយគិតទាំងថ្ងៃឈប់សម្រាក) នៅបរិវេណសាលាបុណ្យរមាស ស្ថិតក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សូមគោរពអញ្ជើញប្រជាពលរដ្ឋ រឺស្ថាប័នដែលពាក់ព័ន្ធនឹងក្បាលដីក្នុងភូមិខាងលើ អញ្ជើញចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ កុំបីអាក់ខាន សូមអរគុណ ៕

ដោយ ÷ ឆាយ ហៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *