ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​នៅ​តាម​បណ្តា​ក្រុង​/​ស្រុក​!!!

​ខេត្ត​កំពង់ឆ្នាំង ÷ ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១​នេះ ស៊ុន សុវណ្ណារិទ្ធ បាន​ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ Zoom ដើម្បី​ពិភាក្សា​អំពី​ការងារ​រៀបចំ​មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​នៅ​តាម​បណ្តា​ក្រុង ស្រុក សម្រាប់​ទទួល​យក​ពល​ករ​ដែល​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ព្រំដែន​គោក ស្រប​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​។ កិច្ចប្រជុំ​មាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលរង​ខេត្ត នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត នាយក​ទីចាត់ការ​សាលាខេត្ត អភិបាលក្រុង ស្រុក និង​មេឃុំ ចៅសង្កាត់​។

​មុន​កិច្ចប្រជុំ​បាន​បញ្ចប់​ឯកឧត្តម​អភិបាលខេត្ត​បាន​ដាក់ចេញ​នូវ​សកម្មភាព​ការងារ​សំខាន់ៗ​មួយចំនួន ដល់​មន្ទីរ​អង្គភាព សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​អនុវត្ត​ឲ្យបាន​ជោគជ័​យ​នូវ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ពិសេស​មេរោគ​បំ​ប្លែងខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) លើ​ពលករ​ដែល​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ព្រំដែន​គោក​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *