យាន​យន្តដឹក​​ជញ្ជូន​​ខ្សាច់​៦​​គ្រឿង​​ត្រូវ​​បាន​​ផាក​​ពិន័យ​​និង​​ឃាត់​​ទុក​​ចំនួន​​១ឆ្នាំ​​៖​ ​នៅ​​មន្ទីរ​​សា​ធារណ​ការ​ ​និង​​ដឹក​​ជញ្ជូន​​ខេត្ត​​រ​តន​​គិរី​ ​ចំនួន​​៥​​គ្រឿង​​និង​​១​​គ្រឿង​​ទៀត​​នៅ​​ខេត្ត​​កំពង់​​ស្ពឺ ​​តាម​​មា​ត្រា​​៦០នៃ​​ច្បាប់​​ស្តី​​ពី​​ផ្លូវ​​ថ្នល់​​!!!

ខេត្តរតនគីរី​ ៖ ថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារ​ចល័ត​ចម្រុះ​សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ អមដំណើរដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការ សហការជា​មួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការឃាត់ត្រួតពិនិត្យយានយន្ត​ដឹកខ្សាច់​ចំនួន ៥គ្រឿង ដែលដឹកលើសចាប់ពី ១៥តោន ដល់ ២២តោន បានធ្វើការផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំដោយ
សារ​ផ្ទុកទម្ងន់លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។
គួរបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើនៅលើផ្លូវជាតិលេខ៧៨ ក្នុងភូមិអូរកន្សែង ឃុំបឹងកន្សែង ស្រុកបានលុង ខេត្តរតនគិរី។
ដោយឡែក យានយន្តដឹកខ្សាច់ធុនធ្ងន់ ផ្ទុកទម្ងន់សរុប ៧០តោន ១គ្រឿងទៀត ដែលផ្ទុកលើស៣០តោន បានធ្វើការ ផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺដោយសារផ្ទុកទម្ងន់ លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។
ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ យ៉ាងដោយគ្មានការលើកលែងឡើយ៕
ដោយ ៖ ឆាយ​ ហៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *