ក្រុម​អ្នករត់ ​PassApp ​ទំនេរ​ពេក​ប្រមូល​ផ្ដុំ​គ្នា​ផឹក​ស៊ី​មុខ​រ៉ា​សមត្ថកិច្ច​ចុះ​ឃាត់​ខ្លួន​រត់​ចែក​ជើង​គ្នា​សល់​តែ​ម៉ូតូ​កង់បី១០គ្រឿង!!!

រាជធានីភ្នំពេញ ៖ ប្រតិបត្តិការនេះបានធ្វើឡើងនៅ ល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្បែរព្រះសក្យមុនីចេតិយ៍ ស្ថិតនៅក្នុងសង្កាត់ច្រះចក ខណ្ឌដូនពេញ។ ដោយមានការណែនាំពីលោក សុខ ពេញវុធអភិបាលខណ្ឌដូនពេញ បានណែ​នាំឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះល្បាតក្នុងមូលដ្ឋាន ដើម្បីរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ និងសម្រួលការកកស្ទះចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរក៏ប្រទះឃើញ ក្រុមអ្នករត់passapp ជាង១០នាក់ កំពុងប្រមូលផ្ដុំគ្នាផឹកស៊ី តាមសួនសាធារណៈ កម្លាំងក៏បានបើកប្រតិបត្តការណ៍ ចុះឃាត់ខ្លួនតែជន​ប្រមឹក​ទាំងនេះដឹងខ្លួនទាន់នាំគ្នារត់បាតជើងសព្រាត តែបន្សល់ទុកនៅPassApp ចំនួន១០គ្រឿង ហើយកម្លាំងគណៈ​បញ្ជាការ​ឯកភាពធ្វើការដកហូត PassApp ទាំងនេះបញ្ជូនទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ។
បច្ចុប្បន្នសាលារាជធានីភ្នំពេញដែលកំពុងដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ពីបញ្ហាការប្រមូលផ្ដុំគ្នាខុសពីគោលការណ៍និងសេចក្ដីណែនាំរបស់សាលារាជធានី ព្រោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងចូលរួម បង្ការ ទប់ស្កាត់ការរីករាលដាលនូវជំងឺ covid-19 ឬវីរុសបំប្លែងថ្មី ប្រភេទdelta ផងនោះ។

ប្រតិបត្តិការកម្លាំងអាជ្ញាធររឹបអូសយកម៉ូតូកង់បីទាំងអស់ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញរងចាំ ម្ចាស់ចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់៕ដោយ ៖ ឆាយ ហៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *