កម្លាំងកង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ជន​សង្ស័យ​បន្លំ​ខ្លួន​ជា​សមត្ថកិច្ច​ដាក់​កុង​ត្រូល​ជជុះ​ទារ​លុយ​ពលរដ្ឋ​ទៅ​កាន់​តុលាការ​!!!

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាម​នីតិវិធីច្បាប់ ពាក់ព័ន្ធករណី ក្លែងបន្លំជាសមត្ថកិច្ចដាក់កុងត្រូជជុះឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដើម្បីសំឡុត​គំរាម​កំហែង​ទារប្រាក់។

បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោបានជិះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន​ក៏ប្រទះ​ឃើញមានករណីនេះកើតមានពិតប្រាកដមែនភ្លាមនោះកម្លាំងល្បាតធ្វើការបង្ក្រាបបាន​​ជាក់​ ស្តែង នៅចំណុចមុខ​ការដ្ឋាន ផ្ទះល្វែង ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង១២៖៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានស្រុក​កំណើត ភូមិកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ រថយន្តម៉ាកហ្វតចង្កូតស្តាំ​មួយគ្រឿង ពណ៌ទឹកសមុទ្រ រួមនឹងកោនចរាចរណ៍០៦ដើម។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀត ពិតជាបានឃាត់រថយន្តហ៊ីយ៉ាន​ដាយ​ដឹកបន្លែមួយគ្រឿង ដោយខ្លួនអះអាងប្រាប់តៃកុងឡានថាខ្លួនជា សមត្ថកិច្ច និងបានគំរាមកំហែងទារប្រាក់ពីតៃកុង​ឡាន ពិតប្រាកដមែន។

ដោយ ៖ ឆាយ​ ហៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *