តើលោក ថង សាវុន មានសម្ថភាពអាចបង្ក្រាបពួកឈ្មួញដឹកជញ្ជូនអនុផលព្រៃឈើឆ្លងដែនតាមច្រកដាក់ដាំបានឬទេ?

ខេត្តមណ្ឌលគិរី ÷ ចាប់ផ្ដើមកក្រើកឡើងវិញហើយ របរជំនួញឈើ ឆ្លងដែនខុសច្បាស់ ក្នុង ខេត្តមណ្ឌលគិរី ឆ្ពោះទៅប្រទេសវៀតណាម ចូលតាមច្រកទ្វាភាគីអន្តរជាតិដាក់ដាំយ៉ាងរលូនពលរដ្ឋសង្ស័យ ថា លោក ថង សាវុន ចៅហ្វាយ ខេត្ត និង លោក ឡោ សុខា ជាស្នងការ មិនហ៊ានបង្ក្រាបទេឬ? មិនចាំបាច់ពឹងលើមន្ត្រី ពឹងលើអាជ្ញាធរដែលរដ្ឋាភិបាលបញ្ជូនឲ្យមកថែរក្សាសម្បត្តិធម្មជាតិមានដូចជាព្រៃព្រឹក្សាលតាវល្លិ៍ដែលដូនតាគ្រប់ជំនាន់ខំដាំខំដុះបន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយទទួលផលប្រយោជន៍តកូនតចៅនោះ គេមិនសង្ឃឹមថាមន្ត្រីដែលមានតួនាទីជាអ្នកគ្រប់គ្រងរដ្ឋបាលដែនដីអាចទៅការពារសម្បត្តិព្រៃឈើដែលមានស្រាប់របស់ខ្មែរឲ្យនៅគង់វង្សបានទេ ព្រោះពួកមន្ត្រីទាំងនោះជាប្រភេទមាន់ពងនៅលើស្រូវដែលថារឿងអីវាមិនសុីស្រូវ។លោកមេខេត្ត លោកស្នងការខេត្តហាក់លែងខ្វល់ មើលទៅដូចជាបើកដៃឲ្យពួកឈ្មួញអាម៉េចមិនដឹង ជាក់ស្តែងដូចជាប្រភពព័ត៍មានពីខេត្តមួយដែលមានចៅហ្វាយខេត្តម្នាក់ដែលគេបានប្តូរពីខេត្តរតនគិរីកាលពីឆ្នាំទៅនោះបានឲ្យដឹងថា ដែនជម្រកសត្វព្រៃ ខេត្តមណ្ឌលគិរី នឹងវិនាសហិនហោច ជាក់ជាមិនខានឡើយ ដោយសារស្នាដៃក្រុមឈ្មួញរបររកស៊ីឈើខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាម ដោយបានប្រជាពលរដ្ឋបានលើកឡើងថា បើគ្មានការទប់ស្កាត់ពីរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានោះទេ ។

ជាក់ស្តែងកាលពី យប់ ថ្ងៃ 7 ខែ កក្កដា ឆ្នាំ២០២២ មក ត្រូវបានពលរដ្ឋ សង្កេតឃើញក្រុមឈ្មួញ បានដាក់ឲ្យកម្លាំងកម្មករជាច្រើន ដើម្បី ដឹកជញ្ជូនឈើចេញពីតំបន់នីមួយៗ មានដូចជា ដែនជម្រកសត្វព្រៃ ស្រែ ពក + ដេ អេ និង ភូមិពូជ្រៃ រួច បន្តដឹកជញ្ជូនតាមរថយន្ត ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកទ្វាភាគីរអន្តរជាតិ ដាក់ដាំ យ៉ាងរលូនតែម្ដង ខណៈពលរដ្ឋ រឹះគន់នឹងដាក់ការសង្ស័យថា ឬជាការឃុបឃឹតគ្នា រវាងអាជ្ញាធរ មានសមត្ថកិច្ច បើកភ្លើងខៀវ បានជាមិនបង្ក្រាប ដែលស្ថិតនៅក្នុងភូមិសាស្ត្រ របស់ លោក ថង សាវុន ចៅហ្វាយខេត្ត និង លោក ឡោ សុខា ជាស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ។

ហេតុនេះទើប ប្រជាពលរដ្ឋ ទទូចស្នើរកកិច្ចអន្តរាគមន៍ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកនាយឧត្តមសេនីយ៍ សៅ សុខា ទទួលបន្ទុកបង្ក្រាបបង្ការរាល់បទល្មើស មិនតែប៉ុណ្ណោះពលរដ្ឋសង្ឃឹមថា សម្ដេច និងបញ្ចេញកំដាប់ដៃដែក កំចាប់មន្រ្តីគ្រាប់ល្ពៅមួយចំនួន ដែលហ៊ានឃុបឃិតគ្នា ធ្វើអ្វីៗ ស្រេចតែអំពើចិត្តឆាប់ៗនេះជាក់ជាពុំខាននោះឡើយ។

ពាក់ព័ន្ធទៅនឹងការ លើកឡើងខាងលើនេះ អង្គភាពយើងមិនអាចទំនាក់ទំនងអាជ្ញាធរមូលដ្ឋាន ដើម្បីសុំការបំភ្លឺបានទេនាពេលនេះដោយពុំមានលេខទូរសព្ទនឹង ព្យាយាមបន្តទៀតនៅពេលក្រោយប្រសិនមានចំណាត់ការណាមួយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *