ខេត្តកំពង់ឆ្នាំង ÷ លោក ស៊្រន សំឫទ្ធី អភិបាលលរងខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារថ្នាក់ខេត្ត រួមជាមួយតំណាងអយ្យការ និងលេខាធិការដ្ឋានសាលាដំបូងខេត្ត សហការជាមួយក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន ចុះពិនិត្យទីតាំងជាក់ស្តែងកន្លែងត្រៀមរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀន ស្ថិតនៅភូមិស្រែថ្មី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាល ទីចាត់ការសាលាខេត្ត កងកម្លាំងទាំង៣ និងអាជ្ញាធរដែនដីពាក់ព័ន្ធផងដែរ ។